តំណាងរាស្ត្រថៃម្នាក់ បានទទួលរងការរិះគន់និងខ្មាសគេពេញផ្ទៃប្រទេស ដោយសារលោកមើលរូបស្រីស្រាតតាមទូរសព្ទដៃ ពេលកំពុងប្រជុំសភា។
បើតាមបណ្តាញសង្គមហ្វេសប៊ុកនិងប្រព័ន្ឋផ្សព្វផ្សាយថៃបានបញ្ជាក់ថា តំណាងរាស្ត្រដែលឆ្លៀតមើលរូបភាពស្រីស្រាតក្នុងពេលកំពុងប្រជុំសភានោះឈ្មោះ លោក រ៉ូណាថេព អានុវ៉ាត់(Ronnathep Anuwat )ជាតំណាងរាស្ត្រខេត្តឈុនបុរី មកពីគណបក្ស ប៉ាឡាង ប្រាចារ៉ាត(Palang Pracharath ) ។
បន្ទាប់ពីបែកធ្លាយរូបភាពលោកកំពុងមើលរូបអាសអាភាសប្រមាណ១០នាទីក្នុងសភានោះរួចមក លោក រ៉ូណាថេព បានសារភាពថា លោកពិតជាបានមើលរូបភាពទាំងនោះមែន និងថារូបភាពដែលលោកមើលនោះលោកទទួលសារពីនារីម្នាក់ក្នុងកម្មវិធី Line ដោយនារីម្នាក់នោះទំនងជាចង់ឲ្យលោកជួយរឿងអ្វីមួយ ពេលលោកមើលចប់ ទើបដឹងថា នាងនោះសុំលុយលោក ៕