គេកំពុងជជែកពីច្បាប់ បែរជាតំណាងរាស្រ្តម្នាក់មើលរូបស្រីស្រាតតាមទូរសព្ឌដៃ

តំណាងរាស្ត្រ​ថៃ​ម្នាក់ បាន​ទទួល​រង​ការ​រិះគន់​និង​ខ្មាស​គេ​ពេញ​ផ្ទៃ​ប្រទេស ដោយសារ​លោក​មើលរូប​ស្រី​ស្រាត​តាម​ទូរ​សព្ទ​ដៃ ពេល​កំពុង​ប្រជុំ​សភា​។​

​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ថៃ​បាន​បញ្ជាក់​ថា តំណាងរាស្ត្រ​ដែល​ឆ្លៀត​មើលរូប​ភាព​ស្រី​ស្រាត​ក្នុង​ពេល​កំពុង​ប្រជុំ​សភា​នោះ​ឈ្មោះ លោក រ៉ូ​ណា​ថេ​ព អា​នុ​វ៉ា​ត់​(Ronnathep Anuwat )​ជា​តំណាងរាស្ត្រ​ខេត្ត​ឈុ​ន​បុរី មក​ពី​គណបក្ស ប៉ា​ឡា​ង ប្រា​ចា​រ៉ាត​(Palang Pracharath ) ។​

​បន្ទាប់​ពី​បែកធ្លាយ​រូបភាព​លោក​កំពុង​មើលរូប​អាសអាភាស​ប្រមាណ​១០​នាទី​ក្នុង​សភា​នោះ​រួច​មក លោក រ៉ូ​ណា​ថេ​ព បាន​សារភាព​ថា លោក​ពិតជា​បាន​មើលរូប​ភាព​ទាំងនោះ​មែន និង​ថា​រូបភាព​ដែល​លោក​មើល​នោះ​លោក​ទទួល​សារ​ពី​នារី​ម្នាក់​ក្នុង​កម្មវិធី Line ដោយ​នារី​ម្នាក់​នោះ​ទំនងជា​ចង់​ឲ្យ​លោក​ជួយ​រឿង​អ្វីមួយ ពេល​លោក​មើល​ចប់ ទើប​ដឹង​ថា នាង​នោះ​សុំ​លុយ​លោក ៕