រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់សាធារណជនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
ដោយឡែក ប្រជាពលរដ្ឋ នៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល នឹងមានសីតុណ្ហភាពពី ២៤-៣១°C និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន។ រីឯបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពពី ២៣-៣០°C និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ ដោយឡែក បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពចន្លោះពី ២៥-៣០°C និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស មានដូចខាងក្រោម ៖