មន្ត្រីយោធាម្នាក់បានបាត់បង់ជីវិត ខណៈជនរងគ្រោះដេញចាប់ចោរលួចម៉ូតូរបស់ពលរដ្ឋ តែជាអកុសលម៉ូតូធ្លាក់ជង្ហុកចូលទឹកបឹងបណ្តាលឲ្យលង់ទឹកស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី២៧ កញ្ញា ២០២០ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
មន្ត្រីយោធាដែលស្លាប់ត្រូវគេស្គាល់ ឈ្មោះ សាយ វិសាល ជាទាហាននៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ចំណែកចោរញីឈ្មោលដែលសមត្ថកិច្ចចាប់បានដែរនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែជនសង្ស័យទាំងពីរនាក់ រស់នៅភូមិកញ្ជោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ននេះចោរប្រុសស្រីទាំងពីរនាក់ ត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកមន្ត្រីយោធាដែលស្លាប់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕