បាញ់រះកណ្តាលក្រុងព្រះសីហនុស្លាប់ម្នាក់និងប៉ូលិស២នាក់របួស

ព័ត៌មាន​បឋម​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា បុរស​អ្នក​រត់​តុ​តុ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​ប៉ូលិស ២​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​បាញ់​រះ​មួយ​កណ្តាល​ក្រុងព្រះសីហនុ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ កញ្ញា​នេះ ។​

​ប្រភព​បញ្ជាក់​ថា ទីតាំង​កើតហេតុ​បាញ់​រះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ខាងលើ​នេះ កើត​នៅ​ចំណុច​តាម​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ខេត្ត​ព្រះ​សីហ​នុ ។​

​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​ពាក់ព័ន្ធ​ផ្ទុះអាវុធ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ៕