គិតត្រឹមម៉ោង៧និង២៥នាទីយប់ថ្ងៃទី២៦ កញ្ញានេះ ប្រទេសហ្វីលីពីនមានចំនួនអ្នកឆ្លងកូវីដ១៩បានកើនដល់ ៣០១២៥៦នាក់ ស្លាប់ ៥២៨៤នាក់ តាមពីក្រោយដោយឥណ្ឌូនេស៊ីមានអ្នកឆ្លង ២៧១៣៣៩នាក់ តែអ្នកស្លាប់ច្រើនជាងគេ ១០៣០៨នាក់ ។
តួលេខអ្នកឆ្លងនិងស្លាប់ដោយសារមេរោគកូវីដ១៩នៅក្នុងតំបន់អាស៊ីអាគ្នេយ៍(ASEAN) ជាបន្តបន្ទាប់ទៀតមាន សិង្ហបុរីអ្នកឆ្លង ៥៧៦៨៥នាក់ ស្លាប់២៧នាក់ ម៉ាឡេស៊ី ១០៧៦៩នាក់ ស្លាប់១៣៣នាក់ មីយ៉ាន់ម៉ា(ភូមា)ដែលឆ្លងក្រោយគេនោះ បែរជាមកដល់ម៉ោងខាងលើចំនួនអ្នកឆ្លងបានកើនដល់ ៩១២នាក់ ស្លាប់១៧៤នាក់ ថៃអ្នកឆ្លង ៣៥២២នាក់ ស្លាប់៥៩នាក់ វៀតណាម ឆ្លង១០៦៩នាក់ ស្លាប់៣៥នាក់ កម្ពុជា ឆ្លង២៧៦នាក់(បូកទាំងបុរសជនជាតិហុងគ្រីដែលរកឃើញព្រឹកមិញ) ជា២៧៤នាក់ គ្មានអ្នកស្លាប់ ប្រ៊ុយណេ អ្នកឆ្លង១៤៦នាក់ ស្លាប់៣នាក់ និងប្រទេសឡាវ ឆ្លង២៣នាក់និងគ្មានអ្នកស្លាប់ ៕