មន្រ្តីយោធាម្នាក់ដេញចាប់ចោរ គ្រោះអកុសលម៉ូតូធ្លាក់ជង្ហុកចូលបឹងលង់ស្លាប់

មន្ត្រី​យោធា​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ជន​រង​គ្រោះ​ដេញចាប់​ចោរលួច​ម៉ូតូ​របស់​ពលរដ្ឋ តែ​ជា​អកុសល​ម៉ូតូ​ធ្លាក់​ជង្ហុក​ចូល​ទឹក​បឹង​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កញ្ញា ២០២០ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​មន្ត្រី​យោធា​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់ ឈ្មោះ សាយ វិសាល ជា​ទាហាន​នៅ​បន្ទាយ​ស្ពាន​ពោធិ៍ ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​ចំណែក​ចោរ​ញី​ឈ្មោល​ដែល​សមត្ថកិច្ច​ចាប់​បាន​ដែរ​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ជនសង្ស័យ​ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​កញ្ជោ​ង ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​បច្ចុប្បន្ន​នេះ​ចោរ​ប្រុស​ស្រី​ទាំង​ពីរ​នាក់ ត្រូវ​បាន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​មន្ត្រី​យោធា​ដែល​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕