ខេត្តកំពង់ធំ ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបែកធ្លាយលិខិត០៣ច្បាប់ របស់មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ សរុបចំនួន ៣នាក់ ដែលបានដាក់ពាក្យឈប់ពីតួនាទី ដោយនៅក្នុងលិខិតរបស់ពួកគាត់ទាំង៣នាក់ បង្ហាញពីហេតុផលមានជំងឺ និងត្រូវផ្លាស់ទីលំនៅ ។
ប៉ុន្តែប្រភពផ្សេងទៀតបានលួចបង្ហើបថា មកពីពួកគាត់មិនពេញចិត្តនឹងការដឹកនាំរបស់អភិបាលស្រុកសណ្តាន់ គឺលោក ឡង គីសឹង ដែលពីមុនជាអតីតនាយករដ្ឋបាលសាលាខេត្ត ៕