មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-ស្រុក​សណ្តាន់ ៣​នាក់ លាឈប់​ពី​តំណែង ព្រម​ៗ​គ្នា

ខេត្តកំពង់ធំ ៖ ថ្មី​ៗ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បែកធ្លាយ​លិខិត​០៣​ច្បាប់ របស់​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ សរុប​ចំនួន ៣​នាក់ ដែល​បាន​ដាក់​ពាក្យ​ឈប់​ពី​តួនាទី ដោយនៅ​ក្នុង​លិខិត​របស់​ពួក​គាត់​ទាំង​៣​នាក់ បង្ហាញ​ពី​ហេតុផល​មាន​ជំងឺ និង​ត្រូវ​ផ្លាស់​ទីលំនៅ ។

ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​បាន​លួច​បង្ហើប​ថា មក​ពី​ពួក​គាត់​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​អភិបាលស្រុក​សណ្តាន់ គឺ​លោក ឡង គី​សឹង ដែល​ពី​មុន​ជា​អតីត​នាយក​រដ្ឋបាល​សាលាខេត្ត ៕