ច្បាស់ហើយ! ស្រះទឹកនៅក្នុងក្រុងរណប«ហ្រ្គែនភ្នំពេញ» ជារបស់ឯកជនទេ

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្រះ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប «​ហ្គ្រេ​ន​ភ្នំពេញ​» គឺជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង ពុំ​មាន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ​ទេ​។​

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៤០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​និង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​អន្តរាគមន៍​រក្សា​ទុក​និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​ដែល​មាន​ទំហំ​១០​ហិច​តា កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ៕