យី !ពូកែអីពូកែយ៉ាងនេះ យកគ្រឿងសម្អាងនិងក្រអូបលាយធ្វើតៅហ៊ូ

សិប្បកម្ម​ផលិត​ម្ហូបអាហារ​តៅហ៊ូ​មួយ​កន្លែង ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ រក​ឃើញ​ថា​មាន​លាយ​បញ្ចូល​គ្រឿងសំអាង និង​គ្រឿងក្រអូប ។​

​សិប្បកម្ម​ផលិត «​តៅហ៊ូ​យ៉ាង​លី​អ៊ី​ន​»​ដែល​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​មាន​លាយ​គ្រឿងសម្អាង​និង​គ្រឿងក្រអូប​កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ២០២០​នេះ ស្ថិត​នៅផ្ទះ​លេខ ៦២៣ ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​បើ​តាម​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា សិប្បកម្ម​ផលិត «​តៅហ៊ូ​យ៉ាង​លី​អ៊ី​ន​» មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​មាន​គ្រឿងសំអាង និង​គ្រឿងក្រអូប ត្រូវ​បាន​ម្ចាស់​ទីតាំង​ដាក់​ចូល​គ្នា វា​ផ្ទុយ​ពី​ការ​សុំ​ច្បាប់​លក់​តា​ហ៊ូ ហើយ​ការ​ដាក់​សម្ភារ​គ្រឿងក្រអូប លាយ​ចូល​គ្នា​ជាមួយ​កន្លែង​ចែកចាយ​តា​ហ៊ូ ធ្វើ​ឲ្យ​ខូចគុណភាព​។​

​នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ណែនាំ​ម្ចាស់​ទីតាំង​មិន​ឲ្យ​ចែកចាយ​លក់​ទៅ​ក្រៅ​បន្ត​ទៀត​ទេ លុះត្រា​រក​កន្លែង​ទុកដាក់​តាម​បច្ចេកទេស​លក្ខណ​:​ស្ដង់ដារ និង​ត្រូវ​សុំ​ច្បាប់​ពី​ក្រសួងសុខាភិបាល​ថែម​ទៀត​។​

​ប្រភព​បន្ត​ថា គ្រឿងក្រអូប​ទាំងនេះ កម្លាំង​ផ្នែក​ជំនាញ មិន​បាន​ដកហូត​ទេ ចំណែក​ម្ចាស់​ទីតាំង​ក៏​មិន​បាន​ឃាត់​នោះ​ទេ គ្រាន់តែ​នាំ​ឲ្យ​សុំ​ច្បាប់ ក្នុង​នោះ​តា​ហ៊ូ ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​ធ្វើតេស្ត តើ​មាន​លាយ​សារធាតុ​គីមី ឬ​អត់0x017d7 ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ជា​មុន​សិន ដើម្បី​ចាត់ការ​បន្ត​ទៀត​៕