សោកស្តាយបំផុត លោកស្រី ហៃ សុភ័ក្រ អ្នកជំនាញបើករថយន្តក្រុងទទួលមរណភាព

លោកស្រី ហៃ សុ​ភ័​ក្រ ដែល​តែងតែ​ប្រើ​ដៃ​និង​ជើង​ដ៍​ជំនាញ​ដើម្បី​បញ្ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ទទួលមរណភាព​ដោយ​រោគាពាធ​ក្នុង​វ័យ​៣៣​ឆ្នាំ គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត ។​

​នេះ​បើ​យោង​តាម​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​របស់​លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី ផ្ញើ​ជូន​គ្រួសារ​សព លោកស្រី ហៃ សុ​ភ័​ក្រ បុគ្គលិក​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត ក្រុង​រាជធានី​ភ្នំពេញ​។​

​បើ​តាម​សារលិខិត​ដដែល លោកស្រី ហៃ សុ​ភ័​ក្រ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍ ១​រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២០:០៦​យប់ ក្នុង​ជន្មាយុ ៣៣​ឆ្នាំ ដោយ រោគ​គា​ពា​ធ ។​

«​អង្រុត​» មានការ​អាឡោះអាល័យ​សោកស្តាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ចំពោះ​ការ​បាត់បង់​ធនធានមនុស្ស​ដែល​កម្រ​រក ។ ការ​បាត់បង់​លោកស្រី ហៃ សុ​ភ័​ក្រ គឺជា​ការ​បាត់បង់​ធនធាន​ជាតិ​ដ៍​ធំធេង ។​

​ជា​ថ្មី​ម្តងទៀត «​អង្រុត​» សូម​ចូលរួម​រំលែក​ទុក្ខ​ដ៍​ក្រៀមក្រំ​ជាមួយ​សាច់ញាតិ​និង​ក្រុម​គ្រួសារ​លោកស្រី ហៃ សុ​ភ័​ក្រ និង​សូម​វិញ្ញាណ​ក្ខ័​ន្ឋ​លោកស្រី​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕