សិប្បកម្មផលិតម្ហូបអាហារតៅហ៊ូមួយកន្លែង ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ រកឃើញថាមានលាយបញ្ចូលគ្រឿងសំអាង និងគ្រឿងក្រអូប ។
សិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន»ដែលសមត្ថកិច្ចជំនាញរកឃើញមានលាយគ្រឿងសម្អាងនិងគ្រឿងក្រអូបកាលពីរសៀលថ្ងៃទី០៥ តុលា ២០២០នេះ ស្ថិតនៅផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បើតាមមន្ត្រីអាជ្ញាធរបានអះអាងថា សិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន» មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែមានគ្រឿងសំអាង និងគ្រឿងក្រអូប ត្រូវបានម្ចាស់ទីតាំងដាក់ចូលគ្នា វាផ្ទុយពីការសុំច្បាប់លក់តាហ៊ូ ហើយការដាក់សម្ភារគ្រឿងក្រអូប លាយចូលគ្នាជាមួយកន្លែងចែកចាយតាហ៊ូ ធ្វើឲ្យខូចគុណភាព។
នៅក្នុងការចុះពិនិត្យនោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំម្ចាស់ទីតាំងមិនឲ្យចែកចាយលក់ទៅក្រៅបន្តទៀតទេ លុះត្រារកកន្លែងទុកដាក់តាមបច្ចេកទេសលក្ខណ:ស្ដង់ដារ និងត្រូវសុំច្បាប់ពីក្រសួងសុខាភិបាលថែមទៀត។
ប្រភពបន្តថា គ្រឿងក្រអូបទាំងនេះ កម្លាំងផ្នែកជំនាញ មិនបានដកហូតទេ ចំណែកម្ចាស់ទីតាំងក៏មិនបានឃាត់នោះទេ គ្រាន់តែនាំឲ្យសុំច្បាប់ ក្នុងនោះតាហ៊ូ ត្រូវបានមន្ត្រីជំនាញយកទៅធ្វើតេស្ត តើមានលាយសារធាតុគីមី ឬអត់0x017d7 ដោយត្រូវរង់ចាំលទ្ធផលជាមុនសិន ដើម្បីចាត់ការបន្តទៀត៕