កម្ពស់ទឹកស្ទឹងព្រែកត្នោតនិងទំនប់៧មករាកំពុងគំរាមកំហែងភាគខាងលិចរាជធានីភ្នំពេញ

កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់​៧​មក​រា នា​ពេល​នេះ​គឺ​មាន​កម្ពស់ ៨,១ ម៉ែត្រ លើស​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅ​កម្រិត ៧,០០ ម៉ែត្រ ។​
​នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក​ន​ង​ឧតុនិយម​ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៩ តុលា ២០២០​នេះ​​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដឹកនាំ​ដោយ​លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម និង​ជា​ប្រធាន​មុខព្រួញ​ខេត្តកណ្តាល លោក ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក បាន​ចុះ​យក​បាវ​ខ្សាច់​បិទ​ពីលើ​សន្លឹក​ទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​១៥ ស្ថិត​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដើម្បី​ការពារ​លំហូរ​ទឹក​មាន​កម្ពស់​ខ្ពស់​ជាង​ទ្វារ​ទឹក ហូរ​ចូល​មក​ប៉ែក​ខាង​រាជធានី​ភ្នំពេញ ។​

​ស្ថានភាព​ទឹក​នៅ​ទីតាំង​ប្រឈម បន្ត​ស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ប្រយ័ត្ន​ដដែល ដោយ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​បន្ត​តាមដាន និង​ប្រចាំការ ២៤​ម៉ោង តាំងពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០​មក ដើម្បី​អន្តរាគមន៍ចំពោះ​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែក​ត្នោត​នេះ ៕