យុវជនម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់ដោយការធ្វើអត្តឃាតចង.ក ព្រោះតែតូចចិត្តអត់លុយចូលដណ្តឹងស្ត្រីដែលខ្លួនស្រឡាញ់ធ្វើជាប្រពន្ឋ ។
យុវជនដែលស្លាប់បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៩ តុលា ២០២០ ត្រូវក្រុមគ្រួសារប្រាប់ថា ឈ្មោះ ហុង ម៉េងឡុង អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មករចៀជ័រកៅស៊ូ រស់នៅភូមិ-ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បើតាមឪពុកម្តាយយុវជនខាងលើ បានឲ្យដឹងថា កូនប្រុសរបស់ខ្លួន( ហុង ម៉េងឡុង) បានចាប់ចិត្តស្រឡាញ់នារីម្នាក់ ធ្វើការជាមួយគ្នា ហើយបានរំអុកពួកគាត់(ឪពុកម្តាយ) ឲ្យចូលស្តីដណ្តឹងនាង តែគាត់អង្វរកូនដោយប្រាប់ថា ចាំឆ្នាំក្រោយ ព្រោះគាត់(ឪពុកម្តាយ)នៅជំពាក់ធនាគារ៤០០០ដុល្លារទៀត មិនទាន់មានលុយទៅស្តីដណ្តឹងទេ ក៍ធ្វើឲ្យកូនតូចចិត្តក៍ដាច់ចិត្តចង.កធ្វើអត្តឃាត ។
បច្ចុប្បន្ន ក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ-ឃុំខាងលើ ៕