បុរសម្នាក់បានធ្វើអត្តឃាតលោតចូលទឹកស្ទឹងសង្កែ ដើម្បីបញ្ចប់ជីវិត តែដល់ពេលឈ្លក់ទឹកជិតស្លាប់ ភ័យពេកក៍ស្រែកហៅឲ្យគេជួយ និងត្រូវបានកងកម្លាំងនគរបាលប្រចាំការក្បែរនោះឮសម្រែក ក៍ចុះអន្តរាគមន៍ជួយសង្គ្រោះតាមការស្រែកឲ្យជួយរបស់បុរសនោះ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាកើផ្អើលនិងហួសចិត្ត ស្ថិតនៅក្រោមស្ពានតោ( តោឈរយាមស្ពាន បទចម្រៀងរបស់កវីនិពន្ឋ គង់ ប៊ុនឈឿន) ក្នុងក្រុងនិងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ តុលា ២០២០នេះ ។
គេនៅមិនទាន់ស្គាល់បុរសនោះនៅឡើយទេ ហើយក៍មិនទាន់ដឹងពីមូលហេតុដែលបុរសខាងលើប៉ងធ្វើអត្តឃាតនោះនៅឡើយដែរ ៕