លោតទឹកប៉ងឲ្យស្លាប់ ដល់ពេលឈ្លក់ទឹកជិតស្លាប់ស្រែកឲ្យគេជួយ

បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​លោត​ចូល​ទឹកស្ទឹង​សង្កែ ដើម្បី​បញ្ចប់ជីវិត តែ​ដល់​ពេល​ឈ្លក់ទឹក​ជិត​ស្លាប់ ភ័យ​ពេក​ក៍​ស្រែកហៅ​ឲ្យ​គេ​ជួយ និង​ត្រូវ​បាន​កងកម្លាំង​នគរបាល​ប្រចាំការ​ក្បែរ​នោះ​ឮ​សម្រែក ក៍​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​តាម​ការ​ស្រែក​ឲ្យ​ជួយ​របស់​បុរស​នោះ ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញា​កើ​ផ្អើល​និង​ហួសចិត្ត ស្ថិត​នៅ​ក្រោម​ស្ពាន​តោ​( តោ​ឈរ​យាម​ស្ពាន បទ​ចម្រៀង​របស់​កវី​និ​ព​ន្ឋ គង់ ប៊ុ​ន​ឈឿ​ន​) ក្នុង​ក្រុង​និង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ២០២០​នេះ ។​

​គេ​នៅ​មិន​ទាន់​ស្គាល់​បុរស​នោះ​នៅឡើយ​ទេ ហើយក៍​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បុរស​ខាងលើ​ប៉ង​ធ្វើ​អត្តឃាត​នោះ​នៅឡើយ​ដែរ ៕