រថយន្តទំនើបម៉ាក Toyota Alphard ម៉ូដែលចុងក្រោយមួយគ្រឿង ដែលមានតំលៃរហូតដល់ជាង១០ម៉ឺនដុល្លារ ត្រូវបានលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញប្រគេនសម្តេច ព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមបើតាមគណនីឈ្មោះ Meas Samnang ដែលគេស្គាល់ថាមានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានសរសេរៀបរាប់ឲ្យដឹងទៀតថា៖ «សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរថយន្តមួយគ្រឿងពី ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក្នុងឱកាសបុណ្យកឋិនទាន១១ តុលា ២០២០» ៕