អ្នក​ខណ្ឌដង្កោ សូម​ព្រលឹង​បួនដប់​ចូលខ្លួន​វិញ ក្រពើ​រួច​ម្សិលមិញ ចាប់​បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ក្រពើ​មួយ​ក្បាល ដែល​មាន​ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​រួច​ចេញពី​អាង​នៅ​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ កាល​ថ្ងៃ​ទី​១៥ តុលា អំឡុង​ពេល​ទឹកជំនន់​ខ្លាំង ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ ដោយ​ខាង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ​ផ្ទាល់​តែ​ម្តង ។

បើ​តាម​សារព័ត៌មាន​ថ្មី​ៗ បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ម្ចាស់​កសិដ្ឋាន​ផ្ទាល់​គឺ​លោក កាំ​ង សា​រិ​ន បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៦​តុលា​ថា ទោះបីជា​ក្រពើ​នេះ រួច​ចេញពី​អាង​មែនពិត ប៉ុន្ដែ​វា​មិន​បាន​ទីណា​ឆ្ងាយ​ពី​កសិដ្ឋាន​ឡើយ ពោល​គឺ​ក្រពើ​នោះ ស្ថិត​នៅ​ក្នុង​បរិវេណ​សំណាញ់​ការពារ​ខាងក្រៅ​អាង ក្នុង​កសិដ្ឋាន​ដដែល​ទេ ។ ជាក់ស្តែង សំណាញ់​ហ៊ុំ​ព័ទ្ធ​អាច​ចិញ្ចឹម​ក្រពើ​នេះ មាន​កម្ពស់​រហូត​ដល់​ទៅ​៣,៥ ម៉ែត្រ​ឯណោះ ដែល​បង្ការ​មិន​ឲ្យ​ក្រពើ​រួច​ចេញពី​កសិដ្ឋាន ដោយ​ប្រការ​ណាមួយ​ឡើយ ។

បច្ចុប្បន្ន​នេះ ម្ចាស់​កសិដ្ឋាន​ថា ប្រសិនបើ​ទឹកជំនន់​នៅ​តែ​បន្ត​ឡើង​លោក​នឹង ធ្វើ​សំណាញ់​បន្ត​ឡើង​ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត ដើម្បី​ការពារ​កុំឱ្យ​ក្រពើ​ទាំង​ជាង ១ពាន់​ក្បាល​ដែល​កសិដ្ឋាន​កំពុង​ចិញ្ចឹម​អាច​រួច​ចេញ​បាន ៕

ក្រពើមួយក្បាលរួចចេញពីកសិដ្ឋានមួយកន្លែងនៅខណ្ឌដង្កោដោយសារទឹកជន់លិច