សត្វក្រពើមួយក្បាលទម្ងន់៣០គីឡូមក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទីដែលទឹកកំពុងជន់លិចខ្លាំង ។
នេះបើយោងតាម លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស ដែលប្រាប់ FN នៅប៉ុន្មាននាទីមុននេះ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ អាជ្ញាធរបាននិងកំពុងជម្លៀសប្រជាជនប្រមាណជិត៣ពាន់នាក់ចេញពីបុរីចំនួនពីរ ស្ថិតនៅក្នុងខណ្ឌដង្កោ ខណៈទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនិងជំនន់ស្ទឹងព្រែកត្នោតនេះបានហក់ឡើងខ្ពស់ ដែលបង្កអោយលិចលង់ដល់សង្កាត់ចំនួន៦ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ សង្កាត់រលួស សង្កាត់សាក់សំពៅ និងចុងក្រោយនេះ គឺសង្កាត់ព្រែកកំពិស ៕