ជធានីភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ វាស់ធារទឹក នៅទំនប់៧មករា ដែលហូរចុះទៅក្រោម ជាលទ្ធផលបរិមាណទឹកសរុបមានរហូតដល់ ១.០៣៦ m3/s ។
ម្យ៉ាងវិញទៀតបរិមាណទឹកដែលធ្លាក់មកពីស្ទឹងព្រែកត្នោត មានប្រមាណពី ១.៣០០ m3/s ទៅ ១.៣៥០m3/s ក្នុងនោះទឹកហូរកាត់តាមច្រកទាំង០៣គឺ ៖
-ទ្វារទឹក ៧មករា (main gate) ៥២៩m3/s
-ទំនប់បង្ហៀរ ៤១៨m3/s និង
-ទ្វារទឹកថ្លា ៨៩m3/s ។
សូមជម្រាបថា លទ្ធភាពដែលអាចរំដោះទឹកជំនន់ព្រែកត្នោតនៅសណ្តរស្ទឹង មានពី ៩០០m3/s ទៅ ១.២០០m3/s ។ ហេតុដូចនេះហើយ ទឹកដែលធ្លាក់មកពីអាងស្ទឹងខាងលើមានដល់ ១.៣៥០ m3/s ធ្វើឲ្យជន់លិចនៅតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
យោងតាមការកត់ត្រាកម្ពស់ទឹកអតិបរមា នៅស្ថានីយជលសាស្ត្រ ស្ទឹងព្រែកត្នោត ពាមឃ្លៃ មានដូចខាងក្រោម ៖
-ឆ្នាំ២០០០: កម្ពស់= ៨,៨៨ម ធារទឹក ១.៣០៤m3/s
-ឆ្នាំ ២០០១: កម្ពស់= ៧,៥០ម ធារទឹក ៨៦១m3/s
-ឆ្នាំ ២០០៣: កម្ពស់=៧,៧២ម ធារទឹក ៩២៥m3/s
-ឆ្នាំ ២០១០: កម្ពស់=៧,១៥ម ធារទឹក ៧៦៥m3/s
-ឆ្នាំ ២០១៦: កម្ពស់=៧,០៦ម ធារទឹក ៧៤២m3/s
-ឯឆ្នាំ ២០២០ នេះ នៅថ្ងៃទី១៥ ខែតុលា កម្ពស់=៧,៨០ម ធារទឹក ៩៥០m3/s ។
ដូច្នេះ ទឹកជំនន់ស្ទឹងព្រែកត្នោតឆ្នាំ ២០២០នេះ ឈរលំដាប់លេខរៀងទី២ គឺតូចជាងឆ្នាំ២០០០ ។ តែអ្វីដែលទឹកជំនន់ឆ្នាំ២០០០ ខុសពីឆ្នាំ២០២០ គឺទឹកលិចបែកវាលតាមដងស្ទឹង មិនមានការប៉ះពាល់ច្រើន ។ ជាការសន្និដ្ឋាន ជំនន់ស្ទឹងព្រែកត្នោតឆ្នាំ២០២០ គឺមានសភាពធំធេង មិនចាញ់ជំនន់ឆ្នាំ ២០០០ ទេ ៕