ទឹកផ្តើមហូរចុះពីថៃកំពុងពន្លិចផ្នែកខ្លះនៃស្រុកថ្មពួក ប៉ោយប៉ែតនិងអូរជ្រៅ

នៅ​យប់​ថ្ងៃ​ទី​១៧ តុលា​នេះ ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ពី​ប្រទេស​ថៃ បាន​ចាប់ផ្តើម​ពន្លិច​តំបន់​មួយ​ចំនួន​នៃ​ខេត្តបន្ទាយមានជ័យ​ហើយ ។​

​ប្រភព​បន្ត​ថា តំបន់​ដែល​ទឹក​កំពុង​វាយលុក​នោះ​មាន​ផ្នែក​ខ្លះ​នៃ​ស្រុក​ថ្មពួក ក្រុង​ប៉ោយ​ប៉ែ​ត​និង ស្រុក​អូរ​ជ្រៅ ។ នៅ​ពេល​នេះ អាជ្ញាធរ​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។​

​សូម​បញ្ជាក់​ថា តំបន់​ខាងលើ​នេះ នូវ​រៀង​រាល់​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា គឺ​តែង​លិចលង់ ដោយសារ​តំបន់​នោះ​ទាប ។​

​ភ្លាម​ៗ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ ៕