នៅយប់ថ្ងៃទី១៧ តុលានេះ ជំនន់ទឹកភ្លៀងដែលហូរពីប្រទេសថៃ បានចាប់ផ្តើមពន្លិចតំបន់មួយចំនួននៃខេត្តបន្ទាយមានជ័យហើយ ។
ប្រភពបន្តថា តំបន់ដែលទឹកកំពុងវាយលុកនោះមានផ្នែកខ្លះនៃស្រុកថ្មពួក ក្រុងប៉ោយប៉ែតនិង ស្រុកអូរជ្រៅ ។ នៅពេលនេះ អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ។
សូមបញ្ជាក់ថា តំបន់ខាងលើនេះ នូវរៀងរាល់ជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងប្រទេសថៃនិងកម្ពុជា គឺតែងលិចលង់ ដោយសារតំបន់នោះទាប ។
ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ពីទំហំនៃការខូចខាតនៅឡើយទេ ៕