សំណុំរឿងព្រហ្មទណ្ឌចំនួន ២៧៧០០ ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ត្រូវបានដោះស្រាយបញ្ចប់ទាំងនៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ក្នុងនោះមានសំណុំរឿងចំនួនជាង១០៣០០ ស្មើនឹង៨២% ត្រូវបានជំនុំជម្រះរួចរាល់ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ចេញផ្សាយកាលពីថ្ងៃទី ១៦ តុលា ២០២០។
បើតាមសេចក្តីប្រកាសដដែល សំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីចំនួនជាង ២០២០០សំណុំរឿង ស្មើនឹង៦១% ក៏ត្រូវបានសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បានដោះស្រាយនៅក្នុងរយៈពេល១៥០ថ្ងៃនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្តិធម៌ ចាប់តាំងពីថ្ងៃទី ១៨ ឧសភា ២០២០មក ៕