យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Chan បានប្រាប់ថាគុយទាវមួយចានតម្លៃរហូតដល់ ៣ម៉ឺនរៀល អាហារពេលថ្ងៃត្រង់ហូបគ្នា ១០ នាក់ មានដូចជា ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់រហូតដល់ ២៩ ម៉ឺនរៀលឯណោះ ។
បើតាមគណនីដែលគេដឹងថាជាកងទ័ពជើងទឹកបានសរសេររៀបរាប់យ៉ាងហួសចិត្តថា៖ «ម៉ែអើយគុយទាវមួយចាន ៣ម៉ឺន អាហារពេលថ្ងៃ ញ៉ាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់ ២៩ម៉ឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង។
ទាហាននគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តម្លៃដែលមិនគួរយកបានទៀត មិនមែនសុំឱ្យចែកទេ សុំត្រឹមលក់តែតម្លៃធម្មតាទៅ កុំលក់ឡើងពេក បើគេដឹងថាថ្លៃក៏មិនចូលដែរ» ។
យ៉ាងណា គេមិនដឹងថាតើហាងគុយទាវនោះមានយីហោអ្វីពិតប្រាកដនោះទេ ហើយក៍មិនដឹងថាកើតឡើងពីពេលណាដែរ គ្រាន់តែអាចសន្និដ្ឋានថាករណីប្រហែលជាកើតឡើងថ្មីៗអំឡុងពេលទឹកជំនន់នេះទេ៕