លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានបញ្ចប់តំណែងហើយតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ក្នុងព្រះបរមនាមព្រះមហាក្សត្រនិងតាមព្រះរាជត្រាស់បង្គាប់ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
យ៉ាងណាក៍ដោយ បើទោះបីជាលោក សារ៉ាក់ ខាន់ ត្រូវបានបញ្ចប់តំណែងពីរដ្ឋលេខាធិការក៍ដោយ ប៉ុន្តែបតាមព្រះរាជក្រឹត្យលេខ នស/ រកត/ ១០២០ /១០៨៤ ចុះថ្ងៃទី១៧ តុលា ២០២០ លោក សារ៉ាក់ ខាន់ ក៍ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី ។
មកទល់នឹងម៉ោង៨និង៤៦នាទីយប់ថ្ងៃទី១៩ តុលា គេនៅមិនទាន់ដឹងពីមូលហេតុនៃការបញ្ចប់តំណែងលោក សារ៉ាក់ ខាន់ ខាងលើនៅឡើយទេ ។
លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅវេលាម៉ោងខាងលើនេះ ៕