តោះទៅហូបគុយទាវនៅផ្សារព្រែកជ្រៃ មួយចានតែ៣ម៉ឺនរៀលទេ

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sopheak Chan បាន​ប្រាប់​ថា​គុយទាវ​មួយ​ចាន​តម្លៃ​រហូត​ដល់ ៣​ម៉ឺន​រៀល អាហារ​ពេល​ថ្ងៃត្រង់​ហូប​គ្នា ១០ នាក់ មាន​ដូច​ជា ស្ងោរ​ម្រះ ស្ងោរ​ជី​ឆាយ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទិះ អស់​រហូត​ដល់ ២៩ ម៉ឺន​រៀល​ឯណោះ ។​

​បើតាម​​គណនី​ដែល​គេដឹងថាជា​កងទ័ពជើងទឹក​បាន​សរសេរ​រៀបរាប់​យ៉ាង​ហួសចិត្ត​ថា​៖ «​ម៉ែអើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ស្ងោរ​ម្រះ ស្ងោរ​ជី​ឆាយ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទិះ អស់ ២៩​ម៉ឺន ព្រះ គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ​តែ​ជួយ​ម៉ា​ហឹ​ង​ម៉​ង​។​

​ទាហាន​ន​គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិន​បាន​ដេក ទាំង​កំលាំងកាយ​ចិត្ត គាត់​វិញ​មិន​បាន​ជួយ​អី​តែ​លក់​តម្លៃ​ដែល​មិន​គួរ​យក​បាន​ទៀត មិនមែន​សុំ​ឱ្យ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹង​ថា​ថ្លៃ​ក៏​មិន​ចូល​ដែរ​» ។​

​យ៉ាងណា គេមិនដឹងថាតើហាងគុយទាវនោះមានយីហោអ្វីពិតប្រាកដនោះទេ ហើយក៍មិនដឹងថាកើតឡើងពី​ពេល​ណាដែរ គ្រាន់តែអាចសន្និដ្ឋានថាករណីប្រហែលជាកើតឡើងថ្មីៗអំឡុងពេលទឹកជំនន់នេះទេ៕