អាជ្ញាធរប្រកាសបិទកំណាត់ផ្លូវជាតិលេខ២ក្នុងខណ្ឌដង្កោចាប់ពីម៉ោង៨យប់នេះទៅ

ដោយសារ​ទឹកជំនន់​បាន​និង​កំពុង​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ ២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្តាល​អោយ​ទឹក​ហូរ​ច្រោះ បាក់​ជើងទេរ​ផ្លូវ និង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​បិទ​ចរាចរណ៍​ទាំងស្រុង​ជា​បណ្តោះអាសន្ន ចាប់ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ តុលា​២០២០​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។​

​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​២៣ តុលា​នេះ ៕