សីលធ៌មធ្លាក់ចុះគួរឲ្យបារម្ភបំផុត ស្លុតចិត្តខឹងឪពុកមិនធ្វើម្ហូបវាយបែកចិញ្ចើម

បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន ក្រោយ​យក​ឈើ​ជ្រុង​វាយ​ឪពុក​បង្កើត​បែក​ចិញ្ចើម ដោយសារ​ខឹង​ឪពុក​មិន​ធ្វើ​ម្ហូប​ឲ្យ​ហូប ។​

​ហេតុការណ៍​ហិង្សា​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ តុលា ២០២០ នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច ជន​ដៃដល់​ចរិត​តិរច្ឆាន​នេះ ឈ្មោះ ធៀន ផល អាយុ​៣៣​ឆ្នាំ ។ ចំណែក​ឪពុក​ដែល​រង​របួស​ធ្ងន់ធ្ងរ​លើ​ចិញ្ចើម​៣​កន្លែង​ឈ្មោះ ដុក ធៀន អាយុ​៦៨​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​៕