បុរសម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន ក្រោយយកឈើជ្រុងវាយឪពុកបង្កើតបែកចិញ្ចើម ដោយសារខឹងឪពុកមិនធ្វើម្ហូបឲ្យហូប ។
ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៦ តុលា ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
បើតាមសមត្ថកិច្ច ជនដៃដល់ចរិតតិរច្ឆាននេះ ឈ្មោះ ធៀន ផល អាយុ៣៣ឆ្នាំ ។ ចំណែកឪពុកដែលរងរបួសធ្ងន់ធ្ងរលើចិញ្ចើម៣កន្លែងឈ្មោះ ដុក ធៀន អាយុ៦៨ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕