កំណាត់ផ្លូវជាតិលេខ៤១ ដែលកែងនឹងផ្លូវជាតិលេខ៤ នៅពេលនេះអាជ្ញាធរកំពុងជួសជុល ដោយសារផ្លូវរងការខូចខាតធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ។
នេះបើយោងតាម លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលជូនដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មាននាទីមុននេះ ។
នៅលើហ្វេសប៊ុកលោកចៅហ្វាយខេត្តដែលគេសង្កេតឃើញមានស្នាដៃនិងសកម្មក្នុងកិច្ចការបម្រើប្រជាពលរដ្ឋនោះបានសរសេរនិងជូនដំណឹងខ្លីយ៉ាងដូច្នេះ«
សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា÷ ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការខូចខាតផ្លូវជាតិលេខ៤១ កែងនឹងផ្លូវលេខ៤ យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។ អាស្រ័យហេតុនេះសូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬ ក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន។ សូមជូនពរ ពុកម៉ែមាមីងបងប្អូនទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។»៕