ឃាត់ខ្លួនយុវជនម្នាក់មិនដឹងបានកាំភ្លើងពីណាយកបង្អួតស្រីស្នេហ៍

យុវជន​ម្នាក់ ត្រូវ​បាន​សន្តិសុខ​ប្រចាំការ​នៅ​ក្នុង​សួន​កា​ណា​ធី​យ៉ា ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​យុវជន​នោះ​បាន​ដក​កាំភ្លើង​បង្អួត​ស្រី​ស្នេហ៍​របស់​ខ្លួន​  ។​

​ការ​ឃាត់ខ្លួន​យុវជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៩ តុលា ២០២០ ។​

​មក​ដល់​ថ្ងៃ​ទី​៣០ តុលា​នេះ គេ​មិន​ទាន់​ដឹង​ថា យុវជន​នោះ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ចាត់ការ​បែប​ណា​នោះ​នៅឡើយ​ទេ ហើយក៍​មិនដឹង​ថា យុវជន​នោះ​បាន​កាំភ្លើង​មកពីណា​នោះ​ទេ ។​

​នៅ​យប់​ថ្ងៃ​សុក្រ​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​បើ​មាន​ព័ត៌មាន​បន្ថែម​«​អង្រុត​»​នឹង​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត ៕