យុវជនម្នាក់ ត្រូវបានសន្តិសុខប្រចាំការនៅក្នុងសួនកាណាធីយ៉ា ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីយុវជននោះបានដកកាំភ្លើងបង្អួតស្រីស្នេហ៍របស់ខ្លួន ។
ការឃាត់ខ្លួនយុវជនមិនទាន់ស្គាល់អត្តសញ្ញាណខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ តុលា ២០២០ ។
មកដល់ថ្ងៃទី៣០ តុលានេះ គេមិនទាន់ដឹងថា យុវជននោះ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិសែនជ័យ ចាត់ការបែបណានោះនៅឡើយទេ ហើយក៍មិនដឹងថា យុវជននោះបានកាំភ្លើងមកពីណានោះទេ ។
នៅយប់ថ្ងៃសុក្រនេះ មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអធិការនគរបាលខណ្ឌពោធិសែនជ័យ ។
បើមានព័ត៌មានបន្ថែម«អង្រុត»នឹងផ្សាយជាបន្តបន្ទាប់ទៀត ៕