ប្រជាពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់នៅភាគខាងត្បូងកោះ«លូហ្សូន( Luzon)» ត្រូវបានមន្ត្រីជំនាញប្រកាសឲ្យអាជ្ញាធរចម្លៀសជាបន្ទាន់ បន្ទាប់ពីព្យុះឈ្មោះ«ហ្គោនី (Goni)» បាននិងកំពុងរំកិលខ្លួនមកក្បែរនៅថ្ងៃសៅរ៍នេះ ហើយបើតាមមន្ត្រីជំនាញ ព្យុះសង្ឃរាប្រចាំឆ្នាំ២០២០នេះ នឹងផ្តើមវាយប្រហារហ្វីលីពីននៅថ្ងៃទី០១ វិច្ឆិក ២០២០ស្អែកនេះ ។
ហ្គោនី (Goni) ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា វាមានល្បឿនខ្យល់បោកបក់រហូតដល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្កើនសន្ទុះដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ នឹងរំកិលមកដល់តំបន់ភាគខាងត្បូងកោះ លូហ្សុន នៅថ្ងៃអាទិត្យស្អែកនេះ។ វាត្រូវបានចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលហ្វីលីពីនមិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីខ្យល់ព្យុះហៃយ៉ាន (Haiyan) ដែលបានបោកបក់ និងសម្លាប់ប្រជាជនហ្វីលីពីនជាង ៦,៣០០នាក់កាលពីឆ្នាំ២០១៤។
ដោយឡែកនៅកម្ពុជា គិតត្រឹមម៉ោង១រសៀលថ្ងៃទី៣១ តុលានេះ មិនទាន់មានការជូនដំណឹងផ្លូវការណាមួយពីក្រសួងធនធានទឹកនិងឧតុនិយមនៅឡើយទេ ៕