រាជធានីភ្នំពេញ ៖ ទោចក្រ(ម៉ូតូ)-ត្រីចក្រយានយន្ត និងរថយន្ត ដែលមិនទាន់បានផ្លាកលេខ ហើយមានបង្កាន់ដៃចុះបញ្ជី ពីក្រសួងសាធារណការ និងដឹកជញ្ជូន គឺមិនផាកពិន័យឡើយ ។
សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះយានយន្តគ្រប់ប្រភេទ ដែលមានបង្កាន់ដៃធ្វើស្លាកលេខពីខាងសាធារណការ ទោះជាមិនទាន់បានស្លាកលេខ ក៏ដោយ គឺមិនត្រូវបានធ្វើការផាកពិន័យទេ ៕