ក្មេងស្រី Ayda Gezgin មានអាយុ៣ឆ្នាំ ត្រូវបានក្រុមសង្គ្រោះបានទាញចេញពីគំនរអគាររលំបាក់បែក បន្ទាប់ពីនាងបានជាប់នៅប្រលោះទូរទឹកកកនិងម៉ាស៊ីនបោកខោអាវអស់រយៈពេលជាង៩០ម៉ោង ។
ភ្លាមៗអាជ្ញាធរតួកគីបានប្រកាសថានាងនៅមានជីវិតនិងអាចនិយាយបាន ហើយមិនបង្អង់យូរក្រុមជួយសង្គ្រោះ ក៍បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ នៅខេត្ត Izmir ភាគខាងលិចប្រទេសតួកគីនៅថ្ងៃអង្គារនេះ ។
យ៉ាងណាក៍ដោយអ្វីដែលគួរឲ្យសោកស្តាយនោះ ប្រមាណ២ម៉ោងក្រោយមក ទូរទស្សន៍តួកគីបានប្រកាសថាម្តាយរបស់ Ayda Gezgin បានស្លាប់នៅក្នុងអគារដែលរលំដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្លាំង៧រិចស្ទ័រកាលពីសប្តាហ៍មុន ។
គិតត្រឹមម៉ោង៧និង២៥នាទីយប់ថ្ងៃទី០៣ វិច្ឆិកា ២០២០នេះ គ្រោះធម្មជាតិរញ្ជួយដីកម្លាំងខ្លាំង៧រិចស្ទ័រ ដែលវាយប្រហារភាគខាងលិចប្រទេសតួកគី ក្បែរសមុទ្រ Aegean កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន បានបណ្តាលឲ្យមនុស្ស ១០២នាក់បាត់បង់ជីវិត និង ១០២៦នាក់រងរបួស ។
គ្រោះរញ្ជួយដីនេះក៍បានធ្វើឲ្យអគារជាច្រើននៅក្នុងប្រទេសក្រិកក្បែរខាងតួកគីរលំនិងបានបណ្តាលឲ្យស្លាប់មនុស្សស្លាប់និងរបួសជាច្រើន ក្នុងនោះក៍មានក្មេងសិស្សសាលា២នាក់ផងដែរ ៕