លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងសារតេក្រាម នៅយប់ថ្ងៃទី២៩ វិច្ឆិកានេះដោយលោកបញ្ជាក់ថា «តាមព័ត៌មានពីលោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ផ្ទះខ្ញុំជាង៩០នាក់ យកសំណាកទៅអវិជ្ជមានទាំងអស់ ហេីយអត់ឃេីញអ្នកវិជ្ជមានទេ ដែលនេះជាជំហានដំបូង ហេីយនៅត្រូវធ្វេីពីរដងទៀត»៕