ការលើកឡើងរបស់លោកប្រមុខរាជរដ្ឋាភិបាលខាងលើ បានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ ។បើតាមលោក ហ៊ុន សែន មកទល់នឹងពេលនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ រហូតដល់៨នាក់ ហើយថា ករណីនេះគឺជារឿងធ្ងន់ធ្ងរណាស់ ហើយលោកក៍បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។
លោក ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩។
លោក ហ៊ុន សែន បន្តថា នៅថ្ងៃអាទិត្យនេះក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់ ។
យ៉ាងណានៅយប់ថ្ងៃទី២៩ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ក៍បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ៕