ខេត្តស្ទឹងត្រែង ៖ លោកវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣២៣៣០ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបានលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមភូមិន្ទ សម្រេចព្យួរមុខតំណែង ដើម្បីទុកជូនសមត្ថកិច្ចតុលាការចាត់ការតាមនីតិវីធី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ការសម្រេចព្យួរមុខតំណែង មេប៉េអឹមស្រុកសេសាន
គឺលោក សុខ រិទ្ធី នាពេលថ្មីៗនេះបានប្រើអំពើហិង្សាលើបុរសរងគ្រោះម្នាក់ រហូតពិការភ្នែក នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ក្រោយកើតជម្លោះជាមួយគ្នា ៕