ព្យួរ​តំណែង​មេ​ប៉េ​អឹ​ម​ស្រុក​សេ​សាន ក្រោយ​វាយ​បុរស​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ភ្នែក

ខេត្តស្ទឹងត្រែង ៖ លោក​វរសេនីយ៍ត្រី សុខ រិ​ទ្ធី អត្តលេខ ០៣២៣៣០ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោ​ពល​ខេ​ម​ភូមិន្ទ សម្រេច​ព្យួរ​មុខ​តំណែង ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ថា ការ​សម្រេច​ព្យួរ​មុខ​តំណែង មេ​ប៉េ​អឹ​ម​ស្រុក​សេ​សាន
គឺ​លោក សុខ រិ​ទ្ធី នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​រង​គ្រោះ​ម្នាក់ រហូត​ពិការ​ភ្នែក នៅ​ចំណុច​សួនច្បារ​ក្រុង​ស្ទឹង​ត្រែង ក្រោយ​កើត​ជម្លោះ​ជាមួយ​គ្នា ៕