រាជរដ្ឋាភិបាលសម្រេចឲ្យផ្អាកពិធីរៀបការនៅភ្នំពេញនិងសៀមរាបពីថ្ងៃនេះដល់ថ្ងៃទី១៥ធ្នូ

នេះ​បើ​យោង​តាម​ប្រសាសន៍​ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ និង អភិបាលខេត្ត​សៀមរាប ។​

​ក្រៅពី​ការ​ផ្អាក​មិន​ឲ្យ​មានការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង ខេត្តសៀមរាប​ចាប់ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០២០ នៅ​ក្នុង​សារ​សម្លេង​ដដែល លោក ហ៊ុន សែន ក៍បាន​ប្រកាស​ហាម​ការ​ជួបជុំ​ទាំងឡាយ​ណា​ដែល​មាន​មនុស្ស​ច្រើន​ផង​ដែរ ។​

​បើ​តាម​លោក​ប្រមុខ​រាជរដ្ឋាភិបាល ប្រសិនបើ​ការ​ជួបជុំ​ណា​មិន​អាច​ខកខាន​បាន ហើយ​ដែល​មាន​អ្នក​ចូល​ក្រោម​២០​នាក់ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ការ​រក្សា​គម្លាត​សុវត្ថិភាព ៕