នេះបើយោងតាមប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តសៀមរាប ។
ក្រៅពីការផ្អាកមិនឲ្យមានការរៀបអាពាហ៍ពិពាហ៍នៅក្នុងរាជធានីភ្នំពេញនិង ខេត្តសៀមរាបចាប់ពីថ្ងៃទី៣០ វិច្ឆិកា រហូតដល់ថ្ងៃទី១៥ ធ្នូ ២០២០ នៅក្នុងសារសម្លេងដដែល លោក ហ៊ុន សែន ក៍បានប្រកាសហាមការជួបជុំទាំងឡាយណាដែលមានមនុស្សច្រើនផងដែរ ។
បើតាមលោកប្រមុខរាជរដ្ឋាភិបាល ប្រសិនបើការជួបជុំណាមិនអាចខកខានបាន ហើយដែលមានអ្នកចូលក្រោម២០នាក់ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺការរក្សាគម្លាតសុវត្ថិភាព ៕