រាជធានីភ្នំពេញ ៖ រដ្ឋសភាតាមរយៈអគ្គលេខាធិការ ឯកឧត្តម ឡេង ប៉េងឡុង បានធ្វើលិខិតគោរពជូនស្នើសុំ រដ្ឋមន្ត្រីសុខាភិបាល ដើម្បីពិចារណា និងមានវិធានការចំពោះតំណាងរាស្ត្រ និងមន្ត្រីរាជការរដ្ឋភា ដែលមានជាប់ពាក់ព័ន្ធឯកឧត្តមតំណាងរាស្ត្រ ឡូយ សុផាត ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។
យោងតាមលិខិត ចុះថ្ងៃទី ៣០ ខែវិច្ឆិកា និងចុះហត្ថលេខាដោយឯកឧត្តម ឡេង ប៉េងឡុងបានជម្រាបជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកម្មវត្ថុ ស្នើសូមឯកឧត្តមរដ្ឋមន្ត្រី ពិចារណា និងមានវិធានការដល់តំណាងរាស្ត្រ និងមន្ត្រីរាជការនៅរដ្ឋសភា ព្រោះថាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅ ឯកឧត្តម ឡូយ សុផាតបានចូលរួមសម័យប្រជុំពេញអង្គដែលមានអ្នកចូលរួមចំនួន១១៦ រូបនិងមន្ត្រីរាជការរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាលមកការបារច្បាប់មួយចំនួនទៀត ។
សូមអានលិខិត មានដូចខាងក្រោម ៖