រដ្ឋសភា​ស្នើ​សុំ​រដ្ឋមន្ត្រី​សុខាភិបាល ធ្វើតេស្តរកកូវីដ-១៩ លើតំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​តាម​រយៈ​អគ្គលេខាធិការ ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង បាន​ធ្វើ​លិខិត​គោរព​ជូន​ស្នើ​សុំ រដ្ឋមន្ត្រី​សុខាភិបាល ដើម្បី​ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋ​ភា ដែល​មាន​ជាប់​ពាក់ព័ន្ធ​ឯកឧត្តម​តំណាងរាស្ត្រ ឡូយ សុ​ផាត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ។

យោង​តាម​លិខិត ចុះ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង​បាន​ជម្រាប​ជូន​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​កម្មវត្ថុ ស្នើ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី ពិចារណា និង​មាន​វិធានការ​ដល់​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​នៅ​រដ្ឋសភា ព្រោះថា​កាលពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា កន្លង​ទៅ ឯកឧត្តម ឡូយ សុ​ផាត​បាន​ចូលរួម​សម័យប្រជុំ​ពេញអង្គ​ដែល​មាន​អ្នកចូលរួម​ចំនួន​១១៦ រូប​និង​មន្ត្រីរាជការ​រដ្ឋសភា​និង​តំណាង​រាជរដ្ឋាភិបាល​មក​ការ​បារ​ច្បាប់​មួយ​ចំនួន​ទៀត ។

សូម​អាន​លិខិត មាន​ដូច​ខាងក្រោម ៖