«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ប្រហាររោងការប្រមាណ១០០០រោង

នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០​នេះ តាម​គម្រោង​នៅ​រាជធានី ខេត្ត​ចំនួន​២ នឹង​មាន​រៀប​អាវាហមង្គល​ប្រមាណ​១០០០​គូ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​អាវាហមង្គល ៨៨៦១០០០​គូ និង នៅ​ខេត្តសៀមរាប​មាន​ជាង​១០០​គូ ប៉ុន្តែ​អាវាហមង្គល ឬ អាពាហ៍ពិពាហ៍​ខាងលើ ត្រូវ​បាន​ផ្អាក​សិន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ពី«ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» ។​

​នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប ។​

​តួលេខ​រៀប​ការ​ខាងលើ​នេះ​ដែរ ក៍​ត្រូវ​បាន​បង្ហាញ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ខេត្តសៀមរាប​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ណែនាំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ​និង ខេត្តសៀមរាប ចេញ​ប្រកាស​ផ្អាក​ការ​រៀប​ការ​និង​ការ​ជួបជុំ​គ្នា​មិន​ឲ្យ​លើស​ពី​២០​នាក់ ដោយ​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០២០ ៕