អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានចេញបទបញ្ជាដល់ស្នងការនគរបាលនៅទូទាំងប្រទេសផ្អាកការផាកពិន័យទៅបុគ្គលទាំងឡាយណាដែលបើកបរមិនគោរពច្បាប់ និងការពិនិត្យជាតិអាល់កុលនៅពេលយប់បណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។
នេះបើតាមសារសំឡេងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ដែលត្រូវបានផ្សព្វផ្សាយបន្តគ្នានៅព្រឹកថ្ងៃទី០១ ធ្នូ ២០២០ ។
យ៉ាងណា បើតាមសារសំឡេងរបស់លោកផ្កាយ៣ ស ថេត ដដែលបើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នក្នុងអំឡុងពេល«ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដែលបានកំណត់ដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៕