បន្ទាប់ពីបិទបណ្តោះអាសន្នអស់រយៈពេល៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៨ វិច្ឆិកានោះរួចមក ផ្សារទំនើបអ៊ីអន១ (AEON 1) ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមាន នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០នេះតទៅ ។
បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានប្រាប់ FN នៅព្រឹកថ្ងៃពុធនេះថា ការសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារអ៊ីអន១នេះឡើងវិញ ក្រោយក្រសួងសុខាភិបាលបានសុំគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយពីក្រសួងបានពិនិត្យសំណាក ៣២០១នាក់ គឺលទ្ឋផលមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ។
រាជរដ្ឋាភិបាលបានសម្រេចបិទជាបណ្តោះអាសន្នផ្សារទំនើបអ៊ីអន១ កាលថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសថាខ្លួនរកឃើញវិជ្ជមានមេរោគកូវីដ១៩ ហើយដែលស្ត្រីរូបនោះ បានចូលទៅក្នុងផ្សារអ៊ីអន១ ដើម្បីទទួលទានអាហារ និងទិញអីវ៉ាន់មួយចំនួននោះរួចមក ៕