នៅក្នុងខែធ្នូ ឆ្នាំ២០២០នេះ តាមគម្រោងនៅរាជធានី ខេត្តចំនួន២ នឹងមានរៀបអាវាហមង្គលប្រមាណ១០០០គូ ក្នុងនោះនៅរាជធានីភ្នំពេញមានអាវាហមង្គល ៨៨៦១០០០គូ និង នៅខេត្តសៀមរាបមានជាង១០០គូ ប៉ុន្តែអាវាហមង្គល ឬ អាពាហ៍ពិពាហ៍ខាងលើ ត្រូវបានផ្អាកសិនតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ខណៈកម្ពុជាកំពុងប្រឈមខ្ពស់នៅក្នុងការឆ្លងរីករាលដាលនៅក្នុងសហគមន៍ពី«ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» ។
នេះបើតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
តួលេខរៀបការខាងលើនេះដែរ ក៍ត្រូវបានបង្ហាញឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីខេត្តសៀមរាបនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ កាលពីថ្ងៃម្សិលមិញ បានធ្វើណែនាំដល់អភិបាលរាជធានីភ្នំពេញនិង ខេត្តសៀមរាប ចេញប្រកាសផ្អាកការរៀបការនិងការជួបជុំគ្នាមិនឲ្យលើសពី២០នាក់ ដោយចាប់អនុវត្តន៍ពីថ្ងៃទី៣០ វិច្ឆិកា រហូតដល់ថ្ងៃទី១៥ ធ្នូ ២០២០ ៕