បុគ្គលិក០៦នាក់ បម្រើការងារនៅហាងលក់សម្លៀងបំពាក់ដែលមានយីហោ «Pedro» ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាលរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ។
ដូច្នេះ សរុបបុគ្គលិកហាង Pedro ចំនួន៧នាក់ហើយ ត្រូវបានរកឃើញឆ្លងកូវីដ ១៩ ។
បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងនៅព្រលប់ថ្ងៃទី០៤ ធ្នូនេះ ដោយបញ្ជាក់ថា ក្រៅពីបុគ្គលិក៧នាក់បម្រើការងារនៅក្នុងហាង Pedro ខាងលើ ក្រសួងក៍រកឃើញ អ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ទៀត ក៍បានឆ្លងកូវីដ១៩ផងដែរ ។
ចំណែក តាមសារសម្លេងបែកធ្លាយនៅមុននេះក៍បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានធ្វើតេស្តបុគ្គលិកហាង Pedro ចំនួន៦២សំណាក ហើយនៅពេលនេះខាងវិទ្យសា្ថនជាតិប៉ាស្ទ័រកម្ពុជា ទើបនឹងផ្តល់លទ្ឋផល៣២សំណាកប៉ុណ្ណោះ ដោយរកឃើញ៦ករណីវិជ្ជមាន នៅសល់៣០សំណាកទៀត ។
យ៉ាងណា ជុំវិញសារសម្លេងបែកធ្លាយនេះ នៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃសុក្រដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានភ្លាមៗទេពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
មកទល់នឹងវេលាខាងលើនេះដែរ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនដល់ចំនួន២៩នាក់ ៕