Manny Pacquiao ឡើងសង្វៀននយោបាយក្លាយជាមេបក្សជាស្ពានឆ្ពោះទៅចាប់អំណាចកំពូល

កីឡាករ​ប្រដាល់​អាជីព​លំដាប់​ពិភពលោក​និង​ជា​ស្តេច​ប្រដាល់​របស់​ប្រទេស​ដែន​កោះ​ហ្វី​លី​ពី​ន លោក Manny Pacquiao ត្រូវ​បាន​ជ្រើ​តាំង​ជា​ប្រធាន​គណបក្ស Partido Demokratiko Pilipino-Laban ng Bayan (PDP-Laban) ។​

​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណបក្ស PDP-Laban កាលពី​យប់​ថ្ងៃ​ទី​០២ ធ្នូ ២០២០ ។​

​នៅ​ក្នុង​រាត្រី​ស​មោ​រស​រៀបចំ​ដោយ PDP-Laban ដែល​ជា​គណបក្សកាន់អំណាច​របស់​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក Manny Pacquiao ដែល​ប​ច្ចប្ប​ន្ន​ជា​សមាជិក​ព្រឹ​ទ្ឋ​សភា​ហ្វី​លី​ពី​ន​ផង​នោះ បាន​ប្រកាស​ពង្រឹង​គណបក្ស និង​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​លោក​ចាត់ទុកជា​ដើមចម​នៃ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​

​លោក ប៉ា​គី​អៅ ឈ្មោះ​ពេញ Emmanuel Dapidran Pacquiao កើត​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ១៩៧៨ ក្នុង​ទីក្រុង Kibawe ខេត្ត Bukidnon ប្រទេស​ហ្វី​លី​ពី​ន ។ លោក ប៉ា​គី​អៅ បាន​ក្លាយជា​សមាជិក​ព្រឹ​ទ្ឋ​សភា​នៅ​ឆ្នាំ​២០១៦ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី Jinkee Jamora កាលពី​ឆ្នាំ​១៩៩៩ និង​មានកូន​៥​នាក់ ។​

​នៅ​ក្នុង​អាជីព​ប្រដាល់​អន្តរជាតិ​និង​ពិភពលោក​នោះ​វិញ លោក ប៉ា​គី​អៅ កម្ពស់​១.៦៨ម៉ែត្រ ទម្ងន់ ៦៦​គីឡូក្រាម រូប​នេះ បាន​ឡើង​ប្រកួត​ចំនួន​៧១​ប្រកួត ឈ្នះ ៦២ ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​លើ​សង្វៀន​ចំនួន​៣៩ ចាញ់​៧ និង​ស្មើ​២​ដង ។​

​តើ​លោក ប៉ា​គី​អៅ នឹង​ក្លាយជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ក្នុង​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​ឬ​យ៉ាងណា ? ៕